ស្វាយរៀងៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារព្ធពិធីផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់
លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ ប្រធាន អនុប្រធានមន្ទី និងនាយ នាយរងអាវុធហត្ថ សរុបចំនួន១៩៨នាក់។
លោកនាយសេនាធិការ មានប្រសាសន៍ផ្តាំផ្ញើដល់ នាយ នាយរងអាវុធហត្ថទាំងអស់ថា ត្រូវតែសហការគ្នា និងក្ដាប់ជាប់នូវសភាពការណ៍ថ្មីដែលកើតមានឡើងនៅពេលបច្ចុប្បន្ន។
ពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តនេះ ឧទ្ទេសនាមដោយលោកវរសេនីយ៍ត្រី ប្រាក់ សុខេង អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តស្វាយរៀង។
(អត្ថបទៈ ប្រាក់ ប៊ុនខេង)