ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលផ្ទៃប្រទេស ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំពង្រឹងការអនុវត្តតួនាទីភារកិច្ច ការងារជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ជាពិសេសត្រួតពិនិត្យថែរទាំឧបករណ៍សម្ភារគ្រឿងបំពាក់ក្នុងឃ្លាំងដើម្បីត្រៀមលក្ខណៈប្រើប្រាស់ក្នុងពេលហ្វឹកហាត់ និងក្នុងពេលមានយថាហេតុកើតឡើង។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមនាយរងការិយាល័យ នាយផ្នែកចំណុះការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ។