សៀមរាប៖ រសៀលថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរងទទួលការងារកសាងកម្លាំង តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកថវិកាចំនួន ៥ លានរៀល ដែលជាថវិការរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ជូនដល់គ្រួសារនៃសព លោក អនុសេនីយ៍ឯក សំ សារ៉ូ មេបញ្ជាការរងក្រុងសៀមរាប ដែលទទួលមរណៈភាពនៅវេលាម៉ោង ១៩និង០៥នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ដោយរោគាពាធ។