You are currently viewing កងរាជអាវុធហត្ថខេត្តរតនគិរី ចុះផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅវិទ្យាល័យ ហ៊ុន សែន លំផាត់

កងរាជអាវុធហត្ថខេត្តរតនគិរី ចុះផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅវិទ្យាល័យ ហ៊ុន សែន លំផាត់

រតនគិរី៖ នៅវិទ្យាល័យហ៊ុនសែនលំផាត់ ស្ថិតនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំនាយនាយរងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកលំផាត់ ចុះផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដោយមានការអញ្ជើញចូលរួម ពីលោក មូល រដ្ឋធានី អភិបាលរងនៃគណៈអភិបាលស្រុកលំផាត់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានការិយាល័យអប់រំស្រុកលំផាត់ លោក នាយកវិទ្យាល័យលំផាត់ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យលំផាត់ ដែលមានចំនួនចូលរួមសរុប ២៩៥ នាក់, ស្រីចំនួន ១៣៨ នាក់ ។