ក្រចេះ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងការពារវត្ថុតាង ដែលឈរជើងនៅក្នុងក្រុមហ៊ុន “ស៊ីងបាយអូរថេក” សហការជាមួយជំនាញរដ្ឋបាលព្រៃឈើព្រែកប្រសព្វ បានធ្វើការបញ្ជូនវត្ថុតាងបទល្មើសព្រៃឈើ គឺរថយន្ដ១គ្រឿង ប្រភេទវ៉េអង សណ្ដោងរ៉ឺម៉ក ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-9060 ដឹកឈើហ៊ុបមូល ដែលកម្លាំងល្បាតប្រទះឃើញកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចនិយាមកា (៦០១៥១៤-១៤៣៣៣៦៧) នៅក្នុងតំបន់៣ របស់ក្រុមហ៊ុន “ស៊ីងបាយអូរថេក” យកមករក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុន “ស៊ីងបាយអូរថេក” ស្ថិតក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងបានចូលរួមវាស់វែងឈើជាមួយជំនាញរដ្ឋបាលព្រៃឈើ។ បច្ចុប្បន្នវត្ថុតាងខាងលើរក្សាទុកជាបណ្តោះអាសន្ន នៅក្រុមហ៊ុនស៊ីងបាយអូថេក រង់ចាំបទបញ្ជាពីថ្នាក់លើ។