ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការអនុញ្ញាតពីលោក ឧត្តសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ទោ ឡេង គឹមឈាន នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំធ្វើបទបង្ហាញផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់បោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខ ទៅកាន់នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង៧ នាយ នាយរងការិយាល័យ មេបញ្ជាការក្រុងស្រុក និងត្រូវធ្វើការផ្សព្វផ្សាយបន្តរទៅកាន់ នាយ និងពលទាហានក្រោមឱវាទទាំងអស់ឱ្យបានយល់ជ្រួតជ្រាបផងដែរ។