You are currently viewing វរសេនីយ៍ទោ គិន វណ្ណា ផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅវិទ្យាល័យ ប៊ូ ថង អូរជុំ

វរសេនីយ៍ទោ គិន វណ្ណា ផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅវិទ្យាល័យ ប៊ូ ថង អូរជុំ

រតនគិរី៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជុំ បានរៀបចំពិធីផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យ ប៊ូ ថង អូរជុំ ស្ថិតនៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ក្រោមអធិបតីភាពលោក វរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរស្រាវជ្រាវ និងបង្រាបបទល្មើស កងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ឃៀង យុទ្ធារ៉ា អភិបាលរងស្រុកអូរជុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធទាំង ០៣ ប្រភេទ លោកប្រធានការិយាល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចូលរួមចំនួន ៧៧៧ នាក់ ស្រីចំនួន ៤១៥ នាក់ ។

ក្នុងឱកាសនោះដែរលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជុំ បានពាំនាំនូវអំណោយជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន ២៧នាក់ ដោយម្នាក់ៗទទួលបានសារ៉ុង ១នឹងបានប្រគល់ជូនសៀវភៅចំនួន ១០០ក្បាល ទឹកបរិសុទ្ធចំនួន ៥០យួរប្រើប្រាស់តាមតម្រូវការរបស់សាលារៀន ។