តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ កងកម្លាំងក្រោមឱវាទ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាក្ខន្ធសព លោក ឧត្តមសេនីយ៍ត្រី គង់ សំអូន អតីតស្នងការរងនគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពី ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយរោគាពាធ បច្ចុប្បន្នសពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕