You are currently viewing តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

ឧត្ដរមានជ័យ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានចាត់ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ អញ្ជើញចុះសួរសុខទុក្ខយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ព្រមទាំងបានយកថវិកាចំនួន ៥លានរៀល ឧបត្ថម្ភជូនលោក យស គឹមសាន សមាជិកនៃគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ភូមិឈូក សង្កាត់-ក្រុងសំរោង។ ជាថវិកាមូលនិធិសម្តេចតេជោ ត្រូវបានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានកិត្តិយស គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ សម្រាប់ទ្រទ្រង់ជួយដោះស្រាយទុក្ខលំបាកសមាជិកដែលមានជីវភាពខ្សត់ខ្សោយខ្វះខាត។

លោក យស គឹមសាន បានចូលបម្រើទ័ពថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៧៨ និងជាយោធិនពិការ ឆ្នាំ១៩៨៥។

 

លោក យស គឹមសាន និងភរិយា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានឱ្យក្រុមការងារមកសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនដល់គាត់។