ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ បានធ្វើពិធីប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិននៃកងរាជអាវុធហត្ថ ស្នងការដ្ឋាន ទំនាក់ទំនងកិច្ចការសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីស្នងការរង នាយការិយាល័យ នាយរងការិយាល័យ នាយផ្នែក ប្រធាន/អនុប្រធានអង្គភាពចំណុះ ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋាន ជាច្រើនរូបទៀត។