You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការរៀបចំខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការរៀបចំខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ

ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ បានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការរៀបចំខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ វរអន្តរាគមន៍ នាយករងសាលាទាំងពី ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។