You are currently viewing ឧត្ដមសេនីយ៍ទោ តាត ចន្ថា ប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផលការងារ អនុវត្តតួនាទីភារកិច្ច

ឧត្ដមសេនីយ៍ទោ តាត ចន្ថា ប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផលការងារ អនុវត្តតួនាទីភារកិច្ច

នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ថ្ងៃអង្គារ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផលការងារ អនុវត្តតួនាទីភារកិច្ច និងកំណែទម្រង់ការងារកងរាជអាវុធហត្ថប្រចាំខែឧសភា លើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) សមាសភាពចូលរួមដោយនាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ការិយាល័យបុគ្គលិក និងបុគ្គលិកដែលមានការពាក់ព័ន្ធ។