កោះកុង៖ នៅវេលាម៉ោង១៤:០៥នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករ ឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល០១គ្រឿងម៉ាក LEXUS RX 330 ពណ៌ខ្មៅ ឆ្នាំផលិត២០០៤ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2AE-8744 ត្រូវបានម្ចាស់ចតនៅទល់មុខការ៉ាស់ជួសជុលរថយន្ត ខាងកើតមន្ទីរបរិស្ថានខេត្តកោះកុង ក្នុងភូមិសាស្រ្តភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បច្ចុប្បន្នរថយន្តសង្ស័យខាងលើ ត្រូវបានកម្លាំងគយនាំមករក្សាទុកនៅក្នុងសាខាគយនិងរដ្ឋាករខេត្តកោះកុងតាមនីតិវិធី៕