កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថៃ្ងសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ បានបើកវគ្គហ្វឹកហ្វឺនបំប៉នការប្រើប្រាស់គ្រឿងចក្រ និងយុទោ្ធបករណ៍ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល និងលោកវរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ឡូ ស៊ីងយ៊ន វរសេនីយ៍ឯកពិសេសសាស្រ្តាចារ្យយោធាចារ្យចិនកងទ័ពរំដោះប្រជាជនចិន បានចូលរួមជាអធិបតីព្រមទាំងយោធាចារ្យចិន និងសិក្ខាកាមចំនួន៨៨នាក់បានចូលរួមផងដែរ។