នាព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារនាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អន ស័យ អតីតសមាជិកកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានមុខតំណែងជាប្រធានគោលដៅការពារ វិមាន ឈ្នះ ឈ្នះ ដែលបានចូលសោធននិវត្តន៍ កាលពីពេលថ្មីៗនេះ ហើយមានជំងឺទឹកនោមផ្អែម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) និងបានទទួលថវិកា ៥០០,០០០៛ (ហាសិបម៉ឺនរៀល) បន្ថែមពីការចូលរួមរបស់បងប្អូនវរអន្តរាគមន៍ សរុបថវិកា ២,៥០០,០០០៛ (ពីរលានហាសិបម៉ឺនរៀល) ព្រមទាំងមាន ភេសជ្ជៈចម្រុះ ៦កេស,ទឹកក្រូច ០២កេស ទឹកដោះគោបឺត ០២កេស, ផ្លែឈើ ០១កន្រ្តក ជូនដល់ លោកវរសេនីយ៍ត្រី អន ស័យ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕