កណ្តាលៈ នៅវេលាម៉ោង០៩ និង៣៥នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុច ស្ទឹងព្រែកគ្រួស ស្ថិតក្នុងភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
បើប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងព្រួល ចំនួន១០របាំង
០២. បង្គោលកូនឈើមាន១៥០ដើម
០៣. ព្រួលឫស្សី១២០ម៉ែត្រ
០៤. សៃយឺន០៦មាត់ របាំងស្បៃមុងចំនួន៨០០ម៉ែត្រ
០៥. បង្គោលឫស្សីចំនួន៣៥០ដើម។
បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។
(អត្ថបទៈ ម៉ាន់ ដាវីត)