You are currently viewing នៅនាយកដ្ឋានអង្គរក្ស បានធ្វើប្រជុំផ្សព្វផ្សាយការងារការសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសពិធីប្រកួតកីឡាជនពិការ

នៅនាយកដ្ឋានអង្គរក្ស បានធ្វើប្រជុំផ្សព្វផ្សាយការងារការសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសពិធីប្រកួតកីឡាជនពិការ

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣​ នៅនាយកដ្ឋានអង្គរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយការងារការសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសពិធីប្រកួតកីឡាជនពិការ ASEAN Para Games 2023 ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ដោយមានការចូលរួមពីមន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។