ភ្នំពេញ៖ រសៀលថ្ងៃចន្ទទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលបដិសណ្ឋារកិច្ច បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតអោយលោកវរសេនីយ៍ឯក Shalimar Rimperial អនុព័ន្ធយោធាហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចប់អាណតិ្តបេសកកម្មនៅកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា ព្រមទាំងការបង្ហាញមុខរបស់លោកវរនាវីឯក Leo C Dimocpn ដែលជាអនុព័ន្ធយោធាហ្វីលីពីនថ្មី។