You are currently viewing វរសេនីយ៍ឯក វូ សុភេន ប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត

វរសេនីយ៍ឯក វូ សុភេន ប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត

សៀមរាប៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសេនាធិការ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខ ដឹកនាំដោយលោក វរសេនីយ៍ឯក វូ សុភេន នាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការអញ្ជើញចូលរួមពី លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ និងនាយការិយាល័យ ទាំងអស់ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយលេខាធិការដ្ឋាន មេបញ្ជាការ និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំងអស់។