កណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលឧទ្ទេសនាមដោយ លោកវរសេនីយ៍ឯក ពក សាង មេបញ្ជាការរង ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ លោកវរសេនីយ៍ទោ ឌិន ឌីណា នាយសេនាធិការរង លោកវរសេនីយ៍ទោ ឃឹម ឡុច ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងដោយមានការអញ្ជើញចូលរួមពី លោកនាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ វរអន្តរាគមន៍ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង១១ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាអាវុធហត្ថខេត្តផងដែរ។