You are currently viewing តំណាង លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

តំណាង លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

កំពង់ធំ៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក មាន មុំ មេបញ្ជាការរង តំណាង លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី ព្រមទាំងលោក វរសេនីយ៍ត្រី ស្រី សំណាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី សួស សុវណ្ណា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុថហត្ថស្រុកសន្ទុក និងជាប្រធានស្នាក់ការ៦០១ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន បន្ទាប់ចេញពីមន្ទីរពេទ្យ ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបាននាំយកថវិកាចំនួន ២,០៧៧,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់លោក វរសេនីយ៍ត្រីផងដែរ។