កែប៖ ព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ រក្សាសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ក្នុងការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមមេបញ្ជាការរង នាយសេនាធិការ សេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយ/នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក មបញ្ជាការកងអនុសេនាធំចល័ត និង នាយ/នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។