កំពង់ឆ្នាំងៈ នៅវេលាម៉ោង ០៨ និង១០ នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងលើកទិសដៅបន្ត ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ ក្រុង ស្រុក ទាំង៨ នាយស្នាក់ការទាំង៤ សរុបចំនួន៤៥នាក់។
ក្នុងឱកាសនោះផងដែរលោក ឧត្តមសេនីយ៏ត្រី មាស សុវណ្ណ បានមានប្រសាសន៏ ណែនាំ ជូនដល់អង្គប្រជុំ ត្រូវគោរពវិន័យ របស់កងរាជអាវុធហត្ថ អោយបានម៉ឹងម៉ាត់ បំផុតក្នុងការដើរហើរ ស្លៀកពាក់ ហូបចុក ស្នាក់នៅ។ កម្លាំងកងរាជអាវុធហត្ថត្រូវអនុវត្តន៏នូវវិន័យ និងបទបញ្ជា និងមានឆន្ទះ ស្មោះត្រង់ ដាច់ខាត ហើយពិសេសជាងនេះទៅទៀត គឺត្រូវត្រួតពិនិត្យប្រសិទ្ធិភាពនៃការដឹកនាំ តាមឋានានុក្រម។
(អត្ថបទ ខឹម វណ្ណារិទ្ធ)