តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ រសៀលថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ដោយមានសមាសភាពចូលរួមលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យ ដែលពាក់ព័ន្ធ
ខ្លឹមសារ៖ ស្ដីពីការពង្រឹទៅលើការងារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពង្រឹងលើការងារល្បាតចល័តនៅក្នុងភូមិសាស្ត្រទូទាំងខេត្តដើម្បីបង្ការ បង្រ្កាបនូវរាល់បទល្មើសឱ្យបានទាន់ពេលវេលា។ ជាពិសេសលោកឧត្ដមសេនីយ៍មេបញ្ជាការខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវ បង្រ្កាបក្មេងទំនើងដែលបង្កការអុកឡុកធ្វើឱ្យខូចសណ្តាប់ក្នុងសង្គមឱ្យខានតែបាន។