ព្រះវិហារ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ (ដីព្រលានយន្តហោះ) ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារការរក្សាសណ្តាប់ធ្នាប់ ដល់នាយ-នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន ៨៥នាក់។ ក្នុងពិធីនោះផងដែរ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានឧបត្ថម្ភដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន ៨៥នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០០,០០០រៀល។