You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ប្រជុំបែងចែកតួនាទីភារកិច្ចមន្ទីរកសាងកម្លាំង

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ប្រជុំបែងចែកតួនាទីភារកិច្ចមន្ទីរកសាងកម្លាំង

កោះកុង៖ រសៀលថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំការងារជំនាញស្តីពីការប្រជុំបែងចែកតួនាទីភារកិច្ចមន្ទីរកសាងកម្លាំង ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការអញ្ជើញចូលពីមេបញ្ជាការរងទទួលជំនាញកសាងកម្លាំង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យទាំង៤ លោក លោកស្រី នាយរងការិយាល័យ និងជំនួយការដែលពាក់ព័ន្ធផងដែរ។