You are currently viewing វរសេនីយ៍ឯក មួន សុវណ្ណដា ផ្សព្វផ្សាយច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត

វរសេនីយ៍ឯក មួន សុវណ្ណដា ផ្សព្វផ្សាយច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត

រតនគិរី៖ នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានផ្សព្វផ្សាយច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត តំណាង លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ ប្រធានស្នាក់ការទាំ៦ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តរតនគិរី។