You are currently viewing តំណាង ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខលោក វរសេនីយ៍ត្រី កាស់ ស៊ិច

តំណាង ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខលោក វរសេនីយ៍ត្រី កាស់ ស៊ិច

ព្រះសីហនុ៖ អនុវត្តតាមគោលការណ៍ដឹកនាំ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងគឺលោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ៩,៤៣៥,០០០រៀល ប្រគល់ជូនលោក វរសេនីយ៍ត្រី កាស់ ស៊ិច មុខតំណែង អនុប្រធានមន្ទីរភស្តុភារ ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងក្រុមទី៤២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

 

សូមជម្រាបជូនថា ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ស្របទៅតាមតាមគោលការណ៍ដឹកនាំលោកនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់នាយទាហាន នាយទាហានរង ដែលជួបការលំបាក ខ្វះខាតជាក់ស្តែង និងមានជំងឺប្រចាំកាយ។

 

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានពាំនាំនូវការនឹករំលឹក សាកសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី និងណែនាំដល់លោកវរសេនីយ៍ត្រី កាស់ ស៊ិច ព្រមទាំងក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់មើលថែទាំសុខភាព ដោយឧស្សាហ៍ហាត់ប្រាណ ហូបអាហារបំប៉នដែលមានជីវជាតិជួយទ្រទង់រាងកាយ និងលេបថ្នាំតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្រជំនាញ ទើបឆាប់បានជាស្បះស្បើយឡើងវិញ។