You are currently viewing វរសេនីយ៍ឯក មាស សុន បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការស្តីពីលទ្ធផលការអនុវត្តតួនាទី ភារកិច្ច

វរសេនីយ៍ឯក មាស សុន បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការស្តីពីលទ្ធផលការអនុវត្តតួនាទី ភារកិច្ច

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក វរសេនីយ៍ឯក មាស សុន នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការស្តីពីលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងគោលដៅពាក់ព័ន្ធផងដែរ។