ក្រចេះ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក គឹម ហ៊ល មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញសម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ដល់យោធិននៃកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាមដែលមកពីបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។