You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ វេលាម៉ោង១២:៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន ភារៈ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន សហការជាមួយមន្ត្រីជំនាញបង្ក្រាបករណីសន្និធិឈើអារ (ក្ដារ) និងឈើអារ (ជ្រុង) និងម៉ាស៊ីនច្រៀក (ស្នួរច្រៀក) ដឹកនាំដោយព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តព្រះវិហារ ដោយចាប់យកវត្ថុតាងមួយចំនួនមាន ម៉ាស៊ីនច្រៀកចំនួន ០១គ្រឿង ឈើអារមួយចំនួន (មិនទាន់វាស់)។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានដឹកយកទៅរក្សាទុកនៅការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពដើម្បីអនុវត្តតាមនីតិវិធី។