You are currently viewing វរសេនីយ៍ទោ ជា សុវណ្ណារតន៍ អញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោតបទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោត

វរសេនីយ៍ទោ ជា សុវណ្ណារតន៍ អញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោតបទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោត

បាត់ដំបង៖ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ជា សុវណ្ណារតន៍ នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោតបទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីឱ្យយល់ជ្រួតជ្រាបគ្រប់ៗគ្នា។ ពិធីនេះដែរមានការអញ្ជើញចូលរួមពីលោក នាយសេនាធិការរង នាយលេខាធិកាដ្ឋាន ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធាន អង្គភាព នាយ នាយរងការិយាល័យ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។