ភ្នំពេញ៖ កាលពីវេលាម៉ោង ១៥:៣០ នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ទស្សី ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ តំណាងលោក ឧត្ដមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋាន ស្រាវជ្រាវពត៌មានសន្តិសុខ បានដឹកនាំនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋាន ចុះសាកសួរសុខទុក្ខលោក អនុសេនីយ៍ទោ ជា ប៊ុនថា ជំនួយការក្រុមនីតិវិធីបទល្មើសយោធា អង្គភាពសន្តិសុខ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានផ្ទះលេខ៤៨១ ផ្លូវលេខ៥៨៨ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបាននាំយកថវិកាដែលបានពីការចូលរួមជួយឧបត្ថម្ភរបស់នាយទាហាននាយទាហានរងចំណុះស្នងការដ្ឋាន ដែលមានប្រាក់រៀល ២,៤៦០,០០០រៀល និងប្រាក់ដុល្លារ ៦៤៧.៥០ដុល្លារ ដើម្បីជួយសម្រួលដល់ការព្យាបាលជំងឺ និងប្រើប្រាស់ផ្សេងៗ។