You are currently viewing អាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនស្ត្រីម្នាក់តាមដីកា

អាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនស្ត្រីម្នាក់តាមដីកា

នៅវេលាម៉ោង ០៩:២០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រា្កបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោក វរសេនីយ៍ត្រី យិត វាសនា អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ កម្លាំងបានចុះស្រាវជ្រាវអនុវត្តដីកាបញ្ជាចូលខ្លួន លេខ ១០៦ អក/២០២៣ ចុះថ្ងៃទី ៣១.០៥.២០២៣ ចេញដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ករណីបទបរិហារកេរ្ដិ៍  បទញុះញង់ឲប្រព្រឹត្តបទឧក្រិដ្ឋ បទមជ្ឈឹមជាអាទិ៍ និងបទញុះញង់ឲ្យមានការរើសអើង នៅចំណុចភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ អ៊ុត ម៉ារី ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ជននេះត្រូវកម្លាំងជំនាញបន្តនីតិវិធីយកទៅបង្ហាញមុខ នៅអយ្យាការនៃសាលាដំបូងខេត្តកំពង់ធំ ។