កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងការងារសំខាន់ៗមួយចំនួនទៀត ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។