You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បើកកិច្ចប្រជុំបូកសរុបរបាយការណ៍ និងមានពិធីបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បើកកិច្ចប្រជុំបូកសរុបរបាយការណ៍ និងមានពិធីបំពាក់ឋានន្តរសក្តិ

នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថៃ្ងសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២៣ និងមានពិធីបំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរអគ្គបញ្ជាការជូននាយអាវុធហត្ថចំណុះមជ្ឈមណ្ឌល ដោយមានការចូលរួមពីលោកនាយករង  ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធាន អនុប្រធានអង្គភាព ចំណុះ។