You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោត

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោត

មណ្ឌលគិរី៖ ដោយបានការអនុញតិពីលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគីរី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី វរសេនីយ៍ឯក ហ៊ាវ យូអៀន មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោកប្រធាន”គ ជ ប “ខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលឧទ្ទេសនាមដោយលោក វរសេនីយ៍ទោ អ៊ុំ មឿន នាយសេនាធិការរង កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពី លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។