កណ្តាល៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីករណីលួច(ម៉ូតូ, ទូរស័ព្ទ និងលុយ) កើតឡើង ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ស្រុកអង្គស្នួល សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន៣នាក់ ភេទប្រុស យកមកអង្គភាព។
វត្ថុតាងចាប់យករួមមានៈ ម៉ូតូ ១គ្រឿង(របស់ជនរងគ្រោះ), ទូរស័ព្ទ៤ គ្រឿង(របស់ជនរងគ្រោះ១គ្រឿង)។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។