You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការបង្ក្រាបបទល្មើសនេសាទ

បាត់ដំបងៈ ត្រឹមរយះពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃនេះ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន១២លើកមកហើយ ដែលស្ថិតនៅចំណុច ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

បើប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទាំងនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. សាច់មងចំនួន ៣៥០០ម៉ែត្រ
០២. បង្គោលចំនួន ២០០០ដើម
០៣. ឡុកចំនួន ១៥គ្រឿង
០៤. ត្រីចំរុះចំនួន ១៨០គីឡូក្រាម។

វត្ថុតាងទាំងនោះ ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះត្រូវបានលែងចូលក្នុងទន្លេវិញហើយ។

%e1%9e%90%e1%9f%a1

%e1%9e%90%e1%9f%a2

%e1%9e%90%e1%9f%a3

%e1%9e%90%e1%9f%a4
(អត្ថបទ ម៉ាន់ ដាវីត)