You are currently viewing ឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាវត្តព្រៃស្វាយ

ឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាវត្តព្រៃស្វាយ

ស្វាយរៀង៖ ព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ វត្តព្រៃស្វាយ ស្ថិតនៅឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា ក្លោងទ្វា របង ផ្លូវបេតុង ចូលវត្ត រោងទទួលភ្ញៀវ និងសមិទ្ធផលនានា ក្នុងវត្តព្រៃស្វាយ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក យាយជី តាជី ប្រជាពលរដ្ឋ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ប្រជាការពារផងដែរ។

មានមតិក្នុងពិធីសម្ពោធនេះ ឯកឧត្តម សៅ សុខា បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បង្កបង្កើនផល ធ្វើស្រែ ដាំដំណាំផ្ដេងៗ និងស្នើដល់ប្រជាពលរដ្ឋពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ច ឱ្យទាន់ពេលវេលា និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។