តាកែវ៖ ព្រឹកថ្ងៃទី០២ ខែមិថុន ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ សហការពន្លាតដែនសមត្ថកិច្ចជាមួយកងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវកម្លាំងបានចុះបង្ក្រាបករណីជូញដូរ រក្សាទុកឬប្រើសប្រាស់ដោយខុសនូវសារធាតុញៀន នៅចំណុចភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងអាវុធហត្ថខេត្តតាកែវ បានប្រគល់ជូនអាវុធហត្ថខេត្តព្រះសីហនុបន្តនីតិវិធី ។