ពោធិ៍សាត់ៈ នៅវេលាម៉ោង០៧ និង៣៥នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកក្រគ សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០៣លើក ស្ថិតនៅចំណុចស្រុកក្រគរ ខេត្តពោធិ៍
សាត់។
បើប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ក្បាលបរ ចំនួន ៦៧ គ្រឿង
០២. បង្គោលចំរឹង ចំនួន ៤៨០៥ ដើម
០៣. របាំងស្បៃមុង ចំនួន ៧៦ ខ្សែ ប្រវែង ១៨១១០ ម៉ែត្រ
០៤. លូកងសាច់អួន ចំនួន ០៧ មាត់
០៥. បង្គោលឆ្នុក ០៧ កន្លែង ចំនួន ៨៤ ដើម
០៦. កូនត្រីចម្រុះ ចំនួន ៥៦៩៥ គីឡូក្រាម
បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។
(អត្ថបទៈ ម៉ាន់ ដាវីត)