ព្រះសីហនុ៖ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
សមាសភាពអញ្ជើញចូលរួមលោកនាយសេនាធិការរង ប្រធាន-អនុប្រធាន មន្ទីរជំនាញ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខផងដែរ។