You are currently viewing កងរាជអាវុធហត្ថខេត្តកណ្តាល ទទួលយកអំណោយសប្បុរសធម៌ពីភាគីមិត្តវៀតណាម

កងរាជអាវុធហត្ថខេត្តកណ្តាល ទទួលយកអំណោយសប្បុរសធម៌ពីភាគីមិត្តវៀតណាម

កណ្តាល៖ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ពក សាង និងលោក វរសេនីយ៍ឯក ពិន ច័ន្ទតារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីអាវុធហត្ថខេត្តកណ្តាល ទទួលយកអំណោយសប្បុរសធម៌ ពីបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្ត អានយ៉ាងនៃសាធារណៈសង្គមនិយមវៀតណាម ជាសម្ភារ និងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ដើម្បីបម្រើការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ២០២៣ ស្ថិតនៅច្រកទ្វាព្រំដែន ឡុងប៊ិញ-ជ្រៃធំ។ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ត្រឹន ង៉ុក ចូវ មេបញ្ជាការរង បញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្ត អានយ៉ាង តំណាងលោក មេបញ្ជាការ បញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្ត អានយ៉ាងនៃសាធារណៈសង្គមនិយមវៀតណាម៕