ព្រៃវែង៖ រសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នំា២០២៣ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញដឹកនំាប្រតិភូ កងរាជអាវុធហត្ថខេត្តព្រៃវែង ជួបសំណេះសំណាល និងទទួលថវិកាមួយចំនួនសម្រាប់ការជួសជុល និងកសាងអង្គភាពពីបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្តតៃនិញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិតិនណាមប្រទេសវៀតណាម និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យប្រទេសកម្ពុជា ។