ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានប្រជុំត្រួតពិនិត្យ បូកសរុបរបាយការណ៍ការងាកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី លីវ ណារ៉ា នាយកស្ដីទី វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានសមាសភាពចូលរួម នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ការិយាល័យបុគ្គលិក និងបុគ្គលិកដែលមានការពាក់ព័ន្ធ។