បាត់ដំបង៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្រ្កាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថក្រុង បាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី ។