You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី យ៉ែម សារឿន

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី យ៉ែម សារឿន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី យ៉ែម សារឿន នាយករងវិទ្យាស្ថានប្រវត្តិសាស្រ្តក្រសួងការពារជាតិ ដែលសពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ នៅគេហដ្ឋានស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕