You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នការប្រើប្រាស់គ្រឿងចក្រ និងយុទោ្ធបករណ៍

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នការប្រើប្រាស់គ្រឿងចក្រ និងយុទោ្ធបករណ៍

កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថៃ្ងអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានបិទវគ្គហ្វឹកហ្វឺនបំប៉នការប្រើប្រាស់គ្រឿងចក្រ និងយុទោ្ធបករណ៍ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល និងលោកវរសេនីយ៍ឯក ផាន វី អនុសេនានុព័ន្ធយោធាចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកវរសេនីយ៍ឯក ឡូ  ស៊ីងយ៊ន ប្រធានសាស្រ្តាចារ្យយោធាចារ្យចិនកងទ័ពរំដោះចិន។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានប្រគល់លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ដល់យោធាចារ្យចិនបានចូលរួមជាអធិបតីព្រមទាំងយោធាចារ្យចិនផងដែរ។