You are currently viewing វរសេនីយ៍ទោ ម៉ាន់ ដាវីត ដឹកនាំប្រជុំត្រួតពិនិត្យឆ្លងរបាយការណ៍ខែមិថុនា ទិសដៅបន្ត

វរសេនីយ៍ទោ ម៉ាន់ ដាវីត ដឹកនាំប្រជុំត្រួតពិនិត្យឆ្លងរបាយការណ៍ខែមិថុនា ទិសដៅបន្ត

កោះកុង៖ រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសេនាធិការដ្ឋានបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំត្រួតពិនិត្យឆ្លងរបាយការណ៍ខែមិថុនា ទិសដៅការងារខែកក្កដា ត្រួតពិនិត្យឆ្លងរបាយការណ៍ឆមាសទី១ ទិសដៅការងារឆមាសទី២/២០២៣ និងការងារចាំបាច់មួយចំនួនទៀត។ កិច្ចប្រជុំនេះមានសមាសភាពចូលរួម នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យពាក់ព័ន្ធ។